វត្តពោធិការាម នៃពុទ្ធិកសមាគមខេមរមណ្ឌល អត្តាវ៉ា ប្រទេសកាណាដា
សារអេឡិចត្រូនិចៈ bodhikarama@yahoo.com, តំបន់បណ្តាញផ្លូវការៈ www.bodhikaram.com (បណ្តាញអសកម្មមួយរយៈខ្លី)
Watt Bodhikaram of the Mondul Ottawa Khmer Buddhist Monastery
Address: Deer Park Rd, Ottawa, ON, Canada K2E 6H5, Telephone: (613) 230-6268, Fax: (613) 230-6268, Email: bodhikarama@yahoo.com
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃពុទ្ធ ភាសិត ជាអ្នកយល់ដឹងនូវហេតុ ផលបានច្បាស់ លាស់រមែងមាននូវគុណសម្បត្តិដូចតទៅ ៖
១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃ បច្ច័យមិនចេះជឿងាយៗហើយ ភ្ញាក់ផ្អើលទៅ តាមពាក្យដែលគេឃោសនានោះឡើយ ។
២- យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់រមែង សម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹង លើខ្លួនឯង ពឹងលើការព្យាយាម ព្រមដោយ ប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសី ឬសង្ឃឹមផលដោយការ អង្វរករ បួងសួងសែនព្រែនចំ ពោះអ្វីៗជាបច្ច័យខាងក្រៅឡើយ ។
៣- មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការ មិនធ្វើបាប មិនមែនធ្វើ អាក្រក់ ហើយស្វែង រកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃឲ្យ មកទទួលទោសជំនួសនោះទេ ។ ម៉្យាងទៀតមាន ការទទួលខុសត្រូវចំពោះអ្នកដទៃដោយការ ធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងមកពីចង់ បានសុខចង់បាន ប្រសើរ ដូច្នេះទើបត្រូវមានមេត្តា ចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្តា សត្វលោក ទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរទើបត្រូវមាន នូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួល ខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។
៤- យល់ត្រូវថា មនុស្សមានសិទ្ធដោយធម្មជាតិដើម្បី នឹងធ្វើការងារផ្សេងៗក្នុងការសាងខ្លួន ឯងឲ្យបានល្អឡើង រហូតដល់ថ្នាក់ប្រសើរជាង ទេវតា ឥន្ទព្រហ្មទៅទៀត ។
៥- យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរ ឬភាព អន់ថយរបស់មនុស្សមិនមែន បែងចែកទៅ តាមការប្រកាន់វណ្ណៈនោះឡើយ ។
៦- មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់ នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់ យកជាការរៀនសូត្រ ពោលគឺចេះពិចារណា យល់ ខ្លួនឯងតាមហេតុផល ។
៧- មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណា ដែលមិនល្អក៏ហ្វឹកហាត់កែប្រែបន្តិចម្តងៗរៀបចំ ដាក់ផែនការកំចាត់បាប អកុសលឲ្យអស់ពី សន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើនកពូននូវ គុណធម៌ យកគុណធម៌ជាខ្លឹមសារ នៃជីវិត ។
៨- មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗ នេះ ឡើយដូច្នេះហើយអំពើល្អទាំងប៉ុន្មានដែល ចិត្តបានសន្សំ គឺជាការសាងនូវ គុណភាព របស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខ ដល់ជាតិក្រោយ ជាជីវិតដែល ល្អ ក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យដូចការរួមដំណើរជា មួយនឹងខ្លួនឯងដែលជាមនុស្សល្អនោះទេ ។
៩- មានការរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតំលៃ ពុំនោះសោត គឹដូចជា ការរក្សាកូនចៅ អវយវៈនិង អាយុជីវិតរបស់ ខ្លួនជាដើម ។ តាមពិតកិលេសដែលនៅមិនទាន់ បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បានប៉ុន្តែ ដោយសារយើងរក្សាធម៌ទើបធម៌រក្សា មិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។
១០- ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមាន សម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជាការត្រាស់ដឹង នៃព្រះសម្មាសម្ពុទ្ធឡើយ ។ «ពន្លឺធម៌ព្រះពុទ្ធ»
ដំណឹងបុណ្យផ្កាប្រាក់សាមគ្គី
កម្មវិធីបុណ្យ
-ពេលល្ងាចៈ
ថ្ងៃ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវឯកស័ក ព.ស២៥៥៣ ត្រូវនឹងថ្ងៃសុក្រ ទី២៩
ខែឧសភា ឆ្នាំ ២០០៩ នៅវត្តពោធិការាម ចាប់ពីម៉ោង ៧.០០ ជួបជុំពុទ្ធបរិស័ទ,
នមស្សការព្រះរតនត្រ័យ, សមាទាន និច្ចសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ។
-ពេលព្រឹកៈ ថ្ងៃ ៧កើត ខែឆ្នាំដដែល ត្រូវនឹងថ្ងៃសៅរ៍ទី៣០ ខែឆ្នាំដដែល នៅ Tom Brown Arena, 141 Bayview, Ottawa, ON.
ម៉ោង៩.០០ -ជួបជុំពុទ្ធបរិស័ទ
ម៉ោង ៩.៣០ -នមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល។
ម៉ោង១០.០០ - រាប់បាត្រ ដារបង្សុកូល វេរភត្តប្រគេនព្រះសង្ឃ។
ម៉ោង១១.៣០ -ព្រះសង្ឃឆាន់ និមន្តធម្មកថិកសំដែងធម៌ទេសនា ។
ម៉ោង១២.០០ -ពុទ្ធបរិស័ទបរិភោគភោជនាហារ ។
សេចក្តីដូចបានប្រកាសជូនខាងលើនេះ
សូមអញ្ជើញ ឧបាសក ឧបាសិកា លោកតា លោកយាយ អស់លោក លោកស្រី អ្នកនាង កញ្ញា
និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមអនុមោទនា បុណ្យរៀងៗខ្លួន ។
សូមពុទ្ធបរិស័ទទាំងអស់ជួបប្រសព្វនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតក្លាយ ជាប្រការដទៃឡើយ ។
Fundraising Festivity
Program
-Friday Evening May 29, 2009
@Bodhikaram Temple, start from 7:00 pm; Arrival of the guests, paying respect to the Triple Gem, taking five precepts and the monks chant the Paritta.
-Saturday Morning May 30, 2009
@ Tom Brown Arena, 141 Bayview, Ottawa, ON.
9:00 am - Arrival of the guests
9:30 am – Paying respect to the Triple Gem and taking the Five Precepts.
10:00 am – Putting alms in to alms-bowls, Food offerings to the Buddhist Monks.
11:30 am – Blessing given by the Monks, Lunch of Monks, Dhamma Lecture by a Monks.
12:00 – Communal Lnch.
Please join and support us in order to develop this organization for the sake of progressing Cambodian Culture, Traditional Khmer Buddhism, and to perform the merit for your present and future life. May peace and happiness as well as prosperity and glory be upon you and your family!
Thank You!
***********************************************************************************************************************************************************************************************************************************